• Breaking News

    daily share

    Friday, January 27, 2017

    រឿងអប់រំខ្លី៖ រៀនទទួលកំហុសដែលអ្នកបានធ្វើ ប្រសើរជាងរកលេស

    '

    នៅយប់ថ្ងៃមួយមានសិស្សបួននាក់បានទៅជប់លៀង ហើយត្រលប់មកផ្ទះវិញយឺតម៉ោង ដូច្នេះជាហេតុធ្វើអោយពួកគេមិនបាន រំលឹកមេរៀនសំរាប់ប្រលងនៅថ្ងៃស្អែក។ ពេលព្រឹកឡើង, ពួកគេបាននឹកឃើញគំរោងការមួយ។ ពួកគេធ្វើអោយខ្លួនពួកគេកខ្វក់ប្រលាក់ទៅដោយធូលីដី។ បន្ទាប់មកពួកគេបានទៅជួបគ្រូ ហើយនិយាយប្រាប់គ្រូថា ពួកគេបានទៅចូលរួមពិធីមង្គលការទាល់យប់ ហើយពេលដែលពួកគេធ្វើដំណើរត្រលប់មកវិញ កង់ឡានរបស់ពួកគេបានផ្ទុះ ហើយពួកគេបានរុញឡានត្រលប់មកវិញ។ ដូច្នេះពួកគេមិនបានមើលមេរៀនត្រៀមប្រលងនោះទេ។ ពួកគេសុំលោកគ្រូប្រលងម្តងទៀត។ ពេលដែលគ្រូស្តាប់លឺហើយ គាត់ក៏នៅស្ងៀមមួយសន្ទុះ រួចក៏និយាយថាគាត់នឹងអោយពួកគេប្រលងម្តងទៀតនៅ ៣ថ្ងៃក្រោយ។ ពួកគេអរគុណលោកគ្រូ ហើយនិយាយថាពួកគេនឹងរំលឹកអោយទាន់ពេលវេលា។ ថ្ងៃប្រលងមកដល់, ពួកគេបានបង្ហាញខ្លួននៅចំពោះមុខគ្រូ។ គ្រូបាននិយាយប្រាប់ពួកគេថា នេះជាការប្រលងដ៏ពិសេសមួយ, ពួកគេទាំងបួននាក់ត្រូវបានបំបែកអោយប្រលងនៅថ្នាក់ផ្សេងគ្នា។ ពួកគេក៏យល់ព្រម ព្រោះពួកគេគិតថាពួកគេចង់ចាំមេរៀនបានល្អហើយ។ គ្រូក៏បានចែកក្រដាសប្រលងអោយពួកគេតាមបន្ទប់ប្រលង។ សំនួរមានតែពីរប៉ុណ្ណោះ ដែលទទួលបានពិន្ទុ ១០០ពេញ។ សំនួរទី ១៖ តើអ្នកមានឈ្មោះអ្វី? (១ពិន្ទុ) សំនួរទី ២៖ តើកង់ឡានមួយណាដែលផ្ទុះ? (៩៩ពិន្ទុ) ជម្រើស៖ (ក) កង់មុខខាងឆ្វេង (ខ) កង់មុខស្តាំ (គ) កង់ក្រោយឆ្វេង (ឃ) កង់ក្រោយស្តាំ ចម្លើយរបស់ពួកគេគឺខុសគ្នាៗ។

    រឿងអប់រំខ្លី៖ រៀនទទួលកំហុសដែលអ្នកបានធ្វើ ប្រសើរជាងរកលេស

    No comments:

    Post a Comment