• Breaking News

    daily share

    Friday, January 27, 2017

    មូលហេតុដែល ក្រដាស​២ដុល្លារ​អាមេរិក មាន​តម្លៃ​ជាង​ ក្រដាស​១ដុល្លារ​២សន្លឹក​

    '

    ​ក្រដាស​ប្រាក់​២​ដុល្លារ​អាមេរិក​ អាច​ចាត់​ទុក​ជា​ក្រដាស​ប្រាក់​មួយ​ដ៏​កម្រ​ មិន​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​ ឬ ក៏​នៅ​ប្រទេស​ដទៃ​នោះ​ទេ​ ។ លុយ​ក្រដាស​២ដុល្លារ​នេះ​ ត្រូវ​បាន​ប្រជាជន​យើង​ខ្លះ​ចាត់​ទុក​ជា​លុយ​សំណាង​ ដែល​ពេល​ទៅ​ដូរ​នៅ​ទីផ្សារ​ ក្រដាស​២ដុល្លារ​អាមេរិក​នេះ​ អាច​មាន​តម្លៃ​ដល់​ខ្ទង់​ ១០០០០រៀល​ ឯណោះ​ ។ សំណួរ​តើ​ហេតុអ្វី​បាន​ជា​ក្រដាស​២ដុល្លារ​នេះ​មាន​តម្លៃ​ និង​ កម្រ​ដល់​ថ្នាក់​នេះ​ ? ដើមឡើយ​ នៅ​ឆ្នាំ ១៨៦២ ជា​ឆ្នាំ​ដែល​ក្រដាស​ប្រាក់​២ដុល្លារ​នេះ​បាន​បោះ​ពុម្ព​ជា​លើក​ដំបូង​ព្រម​គ្នា​ជាមួយ​ក្រដាស​ប្រាក់​១ដុល្លារ​ផង​ដែរ​ តែ​កាល​នោះ​គេ​បាន​បោះ​ពុម្ព​ច្រើន​តែ​ក្រដាស​១ដុល្លារ​ប៉ុណ្ណោះ​ ពីព្រោះ​ជំនាន់​នោះ​ ប្រជាជន​ទូទៅ​អាច​រក​ប្រាក់​បាន​តិច​ជាង​១៥ដុល្លារ​ក្នុង​១ខែ​ប៉ុណ្ណោះ​ ដូច្នោះ​ការ​បោះ​ពុម្ព​លុយ​ក្រដាស​២ដុល្លារ​នេះ​ គឺ មាន​ចំនួន​តិច​ណាស់​ ។ ក្រោយ​មក​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​ ទ្រព្យ​សម្បត្តិ​កាន់​ថយ​ ដែល​ក្រដាស​២ដុល្លារ​ក៏​កាន់​តែ​ចាក​ឆ្ងាយ​ពី​ចរន្ត​ដោះ​ដូរ​សាច់​ប្រាក់​ ។ ក្រោយ​មក​ពេល​ដែល​សហរដ្ឋអាមេរិក​មាន​ស្ថានភាព​ល្អ​ឡើងវិញ​លុយ​ក្រដាស​២ដុល្លារ​នេះ​ចាប់​ផ្ដើម​កើន​តម្លៃ​ឡើង​វិញ​ដោយ​សារ​អ្នក​នយោបាយ​ចាប់​ផ្ដើម​ចែក​ក្រដាស​២ដុល្លារ​នេះ​ទៅ​អោយ​ប្រជាជន​ជា​ថ្នូរ​ក្នុង​ការ​បោះ​ឆ្នោត​ដល់​ខ្លួន​ ។ ឬ​ក៏​និយាយ​បែប​ផ្សេង​ក្រដាស​ប្រាក់​២ដុល្លារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លុយ​ដ៏​សាក​សម​ក្នុង​ការ​ផ្ដល់​ការ​កាដូ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ នា​​ពិធី​បុណ្យ​​ ឬ កម្មវិធី​អ្វី​មួយ​ ជា​ពិសេស​ក្រដាស​២ដុល្លារ​នេះ​ត្រូវ​បាន​គេ​ជំរុញ​អោយ​ប្រើ​ប្រាស់​ក្នុង​ការ​ផ្ដល់​ថ្លៃ​ទឹក​តែ​ជូន​អ្នក​បម្រើ​ការ​នា​នា​ ព្រោះ​វា​មើល​ទៅ​សមរម្យ​នឹង​មាន​តម្លៃ​ជាង​១ដុល្លារ​ ។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ លុយ​ក្រដាស​២ដុល្លារ​ត្រូវ​បាន​ប្រជាជន​ចាត់​ទុក​ជា​ក្រដាស​សំណាង​ ដល់​ ខ្លួន​ ។ និយាយ​ដោយ​ខ្លី​ឡើង​វិញ​ មូលហេតុ​ដែល​ក្រដាស​ប្រាក់​២​ដុល្លារ​ មាន​សូវ​មាន​ចរាចរណ៍​ក្នុង​ទីផ្សារ​ព្រោះ​ ៖ -ការ​បោះ​ពុម្ព​ដំបូង​មាន​ចំនួន​តិច​ -ប្រជាជន​កាល​នោះ​មិន​សូវ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​២ដុល្លារ​នេះ​ -ក្រដាស​២​ដុល្លារ​នេះ​ ត្រូវ​បាន​គេ​ជូន​គ្នា​ទៅ​វិញ​ទៅ​​មក​ក្នុង​បរិបទ​ដូច​ជា​ កាដូ​ក្នុង​កម្មវិធី​អ្វី​មួយ ឬ​ ជា​លុយ​ទឹក​តែ​ដ៏​សមរម្យ​បំផុត​មួយ​បែប​ -លុយ​មាន​តិច​ស្រាប់​ => ប្រជាជន​គិត​ថា​ជា​លុយ​សំណាង =>​ មិន​សូវ​ប្រើ​ប្រាស់​ => តម្លៃ​របស់​វា​កើន​ឡើង​ 

    មូលហេតុដែល ក្រដាស​២ដុល្លារ​អាមេរិក មាន​តម្លៃ​ជាង​ ក្រដាស​១ដុល្លារ​២សន្លឹក​

    No comments:

    Post a Comment