• Breaking News

    daily share

    Friday, January 27, 2017

    ពិនិត្យត្រង់នេះ (ដូចក្នុងរូប) ដើម្បីស្វែងរកប៉ារ៉ាស៊ីត និង ជំងឺមហារីក

    អ្នកអាចធ្វើការពិនិត្យមើលកូនកណ្តុរ និងដុំពកដែលអាចបង្កជាបញ្ហាដោយខ្លួនឯងបាន។ ក្រពេញទាំងនេះគឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធភាពសុំាដែល ជួយអោយរាងកាយរបស់អ្នកការពារការឆ្លងមេរោគ និងជំងឺផ្សេងៗ ហើយវាជាទូទៅត្រូវបានរកឃើញនៅត្រង់ក្លៀក, ក្រលៀន, ខ្នង និង ផ្នែកនៃក។ ដែលមានន័យថាពួកវាអាចបញ្ហាសញ្ញា ដាស់តឿនមួយចំនួនសម្រាប់បញ្ហាសុខភាពជាច្រើន។ អ្នកអាចរកវាឃើញប្រសិនបើអ្នកជួបហានិភ័យសម្រាប់ប៉ារ៉ាស៊ីត រឺជំងឺមហារីក ដោយគ្រាន់តែពិនិត្យមើលកូនកណ្តុរទាំងនេះនៅត្រង់ករបស់អ្នក។ ជាដំបូង, យើងសូមធ្វើការពន្យល់ថាអ្វីជាកូនកណ្តុរ។ ការពិតទៅវាតូច, មានរាងដូងជាក្រពេញតម្រងនោម ដែលបញ្ជូនវត្ថុរាវ, សារធាតុចិញ្ចឹម និងកាកសំណល់ពីឈាម និង ជាលិការាងកាយ។ ជាធម្មតា, កូនកណ្តុរមិនមានការឈឺចាប់ ហើយក៏មិនធ្វើទុក្ខអ្វីដែរ ដែលជាហេតុធ្វើអោយអ្នកមិនដឹងថាមានពួកវានៅត្រង់នោះ។ ម្យ៉ាងវិញទៀត, ប្រសិនបើមួយក្នុងចំណោមពួកវាត្រូវបានហើម រឺរលាកនោះ, អ្នកនឹងសំគាល់ឃើញវាយ៉ាងប្រាកដ ហើយវាចង្អុលបង្ហាញថានឹងមានអ្វីមួយខុសប្រក្រតីហើយ។ មូលហេតុទូទៅនៃការហើមក្រពេញ ហើមកូនកណ្តុរជាទូទៅត្រូវបានបង្ហាញដោយមាន​ ដុំពកនៅក្រោយត្រចៀករបស់អ្នក រឺក៏តំបន់ផ្សេងទៀត។ ចូរប្រាកដថាអ្នកបានទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីអោយគាត់ធ្វើការវិភាគមើលក្រពេញ ហើយរកអោយឃើញថាតើមានអ្វីធ្ងន់ដូចជាពពួកប៉ារ៉ាស៊ីត, ជំងឺមហារីក, ការរលាក រឺការរងរបួស។ មូលហេតុទូទៅមួយចំនួននៃការហើមកូនកណ្តុរនៅត្រង់កនេះអាចបណ្តាលមកពី៖ Histoplasmosis, coccidiomycosis និងជំងឺផ្សិតផ្សេងទៀត Toxoplasmosis និងការរាលដាលពីពួកប៉ារ៉ាស៊ីតផ្សេងទៀត ផ្តាសាយទូទៅ, ជំងឺកញ្ច្រិល, ជំងឺអុតស្វាយ និងមេរោគទូទៅផ្សេងទៀត ក៏ដូចជាលក្ខខណ្ឌធ្ងន់ធ្ងរជាច្រើនដូចជាជំងឺប៉េស និងមេរោគអេដស៍។ មហារីកកូនកណ្តុរ, ជំងឺមហារីកឈាម, ជំងឺមហារីកសួត, និងជំងឺមហារីកផ្សេងៗដែលទាក់ទងទៅនឹងប្រព័ន្ធជាលិកា Cat-scratch disease, របេង, strep, Staph និងបាក់តេរីផ្សេងៗដែលជាលក្ខខណ្ឌនៃជំងឺកាមរោញដូចជាជំងឺស្វាយ និង ជំងឺ chlamydia (ប្រភេទប៉ារ៉ាស៊ីតម្យ៉ាងដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត) ជំងឺ Lupus, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, និងលក្ខខណ្ឌរលាកផ្សេងទៀត។ ដូច្នេះប្រសិនបើអ្នកប្រទះឃើញមាន ការហើមកូនកណ្តុរនៅត្រង់ផ្នែកណាមួយនៃរាងកាយ ចូរប្រញាប់រុសរាន់ទៅជួបគ្រូពេទ្យដើម្បីអោយដឹងច្បាស់៕

    ពិនិត្យត្រង់នេះ (ដូចក្នុងរូប) ដើម្បីស្វែងរកប៉ារ៉ាស៊ីត និង ជំងឺមហារីក

    No comments:

    Post a Comment