• Breaking News

    daily share

    Friday, January 27, 2017

    លា​ហើយ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​គីមី ហើយ​ងាក​មក​ប្រើ​បែប​ធម្មជាតិ​វិញ!

    '

    វា​ជា​កត្តា​សំខាន់​ណាស់ ក្នុង​ការ​ថែរក្សា​អនាម័យ​ប្រដាប់​បន្តពូជ​របស់​ស្រ្តី​ក៏​ដូចជា ការ​រក្សា​ក្លិន​អោយ​បាន​ល្អ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ការ​សម្អាត​ដ៏​ល្អ និង​សុវត្ថិភាព​បំផុត​នោះ គឺ​ជា​ការ​លាង​សម្អាត​ជា​មួយ​នឹង​ទឹក​អនាម័យ​ដែល​គ្មាន​លាយ​សារ​ជាតិ​គីមី។ ដូចនេះ សូម​ជ្រើសរើស វិធី​ខាង​ក្រោម​ដើម្បី​ធ្វើ​ទឹក​អនាម័យ​បែប​ធម្មជាតិ សម្រាប់​ប្រដាប់​បន្ត​ពូជ​របស់​អ្នក។ ១. ប្រទាល​កន្ទុយ​ក្រពើ ៖ សូម​យក​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ហើយ​ចិតវា​មួយ​បន្ទះ​ស្តើង រួច​ដួស​យក​ជាតិ​រំអិល​ដាក់​ចូល​ទៅ​ក្នុង​កែវ​ដែល​មាន​ទឹក​មួយ រួច​ប្រើ​ទឹក​នេះ​ជា​ទឹកអនាម័យ ដើម្បី​លាង​សម្អាត​ប្រដាប់​បន្ត​ពូជ​របស់​អ្នក។ ២. យ៉ាអួរ ៖ យ៉ា​អួរ​ជា​គ្រឿង​ផ្សំ ធម្មជាតិ​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​លាង​សម្អាត​ប្រដាប់​ភេទ។ ដូចនេះ​ហើយ​សូម​យក​យ៉ាអួរ​ធម្មជាតិ មក​លាប​លើ​ប្រដាប់​ភេទ ដើម្បី​លាង​សម្អាត​តំបន់​ឯកជន​នោះ។ ៣. ស្លឹកក្រូច ៖ វា​ជា​ភ្នាក់ងារ​ការពារ​អាឡាក់​ស៊ី​ផ្សេងៗ និង​ជួយ​បំបាត់​ក្លិន​​ផង​ដែរ។ ដូចនេះ សូម​យក​ស្លឹក​ក្រូច​ទៅ​ដាំ​ជា​មួយ​នឹង​ទឹក​រួច​យក​ទឹក​នោះ​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ​នោះ​ជា​ការ​ស្រេច។ ៤. ម្សៅ​បេកឃីង​សូដា ៖ វា​ជួយ​ធ្វើ​អោយ PH មាន​តុល្យ​ភាព ហើយ​ថែម​ទាំង​កាត់​បន្ថយ​ក្លិន​បាន​ល្អ​ផង​ដែរ។ វិធី​ធ្វើ​នោះពិត​ជា​មាន​ភាព​ងាយស្រួល​ណាស់ ដោយ​អ្នក​គ្រាន់​តែ​ចាក់​ម្សៅ​បេក ឃីង​សូដា​កន្លះ​ពែង​ចូល​ទៅ​ក្នុង​អាងងូត​ទឹក​របស់​អ្នក​រួចត្រាំ​ខ្លួន​អ្នក​ក្នុង​នោះ ២០នាទី ជា​ការ​ស្រេច៕ 

    លា​ហើយ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​គីមី ហើយ​ងាក​មក​ប្រើ​បែប​ធម្មជាតិ​វិញ!

    No comments:

    Post a Comment