• Breaking News

    daily share

    Friday, January 27, 2017

    វិធីបំបាត់បន្ទាលត្រអាកភ្លាមៗ

    បន្ទាលត្រអាកអាចបង្កឡើងដោយអាហារមួយចំនួនរួមមាន៖ សូកូឡា, ត្រី, ប៉េងប៉ោះ, គ្រាប់ផ្លែឈើ និង ទឹកដោះគោ។ បើមិនដូច្នោះទេវាអាចបង្កឡើងដោយសារធាតុគីមី, ជ័រ, ការឆ្លងមេរោគ, ថ្នាំ, សត្វល្អិតខាំ រឺទិច។ ថ្វីបើដូច្នេះមែន, បន្ទាលត្រអាកក៏អាចបង្កឡើងដោយសារតែមេឃក្តៅ រឺប៉ះពាល់ទៅនឹងទឹកកក។ វិធីក្នុងការបំបាត់ភ្លាមៗមានដូចខាងក្រោម៖ 1- ស្អំទឹកត្រជាក់ - យកក្រណាត់ទន់មួយ ហើយរុំដុំទឹកកក។ ដាក់វាទៅលើស្បែកដែលទទួលរងផលប៉ះពាល់រយៈពេល ១០នាទី, ៣ ដងក្នុងមួយថ្ងៃ។ - ងូតទឹកត្រជាក់ រឺត្រាំទឹកត្រជាក់។ 2- ប្រទាលកន្ទុយក្រពើ - កាត់ប្រទាលកន្ទុយក្រពើបន្តិច រួចហើយច្របាច់យកជាតិជែលរបស់វា ហើយលាបទៅលើស្បែកដែលរងផលប៉ះពាល់។ ទុកចោល ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តអោយបានច្រើនដងក្នុងមួយថ្ងៃ រហូតទាល់តែឃើញលទ្ធផល។ 3- ជីនាងវង - ចាក់ទឹកក្តៅចូលទៅក្នុងកែវ ហើយដាក់ស្លឹកជីនាងវងក្រៀមចូល។ បិទគំរបកែវ ហើយទុកចោលអោយត្រជាក់។ ជ្រលក់សំលីចូលទៅក្នុងទឹក រួចលាបទៅលើស្បែកដែលរងផលប៉ះពាល់។ - យកស្លឹកជីនាងវងមួយក្តាប់បុកវាអោយម៉ត់។ លាបវាទៅលើបន្ទាលត្រអាក បន្ទាប់មកទុកចោលអោយស្ងួត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ៕

    វិធីបំបាត់បន្ទាលត្រអាកភ្លាមៗ

    No comments:

    Post a Comment