• Breaking News

    daily share

    Friday, January 27, 2017

    ដំណាក់កាលស្នេហា ទាំងអស់មនុស្សភាគច្រើន មិនអាចឆ្លងផុត ដំណាក់កាលទី៣

    '

    គេមិនសមនឹងខ្ញុំទេ ជាពាក្យដែលយើងធ្លាប់ស្តាប់លឺ នៅពេលដែលមាន​ នរណាម្នាក់បាន បែកបាក់ស្នេហា។ មនុស្សជាច្រើន មានការងឿងឆ្ងល់ថា ហេតុអ្វីស្នេហាពិត អាចប្រែក្លាយជាប្រេះស្រាំ បន្តិចម្តងៗ រហូតដល់ការ បាក់បែកគ្នាទៅវិញ? ចម្ងល់ទាំងនេះ ត្រូវបានស្រាយបំភ្លឺ ដោយចិត្តវិទូដ៏ល្បីល្បាញ គឺលោក Jed Diamond ដែលបានឈានដល់ ការសន្និដ្ឋាន បន្ទាប់ពីធ្វើការសិក្សា ស្រាវជ្រាវ អស់រយៈពេល ៤០ឆ្នាំ។ បញ្ហានោះគឺ ដោយសារតែ ពួកគេមិនអាច ឆ្លងផុតដំណាក់កាលស្នេហា ទាំង៣ ដោយមនុស្សភាគច្រើន ឆ្លងមិនផុត​ ដំណាក់កាល ស្នេហាទី៣។ តើដំណាក់កាលស្នេហា ទាំង៣​ នោះ មានអ្វីខ្លះ? ហើយមានអត្ថន័យយ៉ាងណា? ១. ធ្លាក់ក្នុងអន្លង់ស្នេហ៍      ការធ្លាក់ក្នុងអន្លង់ស្នេហ៍ គឺជាដំណាក់កាលដំបូង នៅពេលដែលអ្នក​ កំពុងរស់ក្នុងក្តីស្រមៃ ដែលពោរពេញ ដោយសុភមង្គល។ ដៃគូរបស់អ្នក បានប្រែយ៉ាងឆាប់រហ័ស ក្លាយជាមនុស្សម្នាក់ ដែលល្អបំផុតសម្រាប់អ្នក។ គេមិនមានគុណ វិបត្តិអ្វីទាំងអស់ នៅក្នុងកែវភ្នែកអ្នក។ អ្នកជឿជាក់ថា គេអាចនឹង បំពេញរាល់បំណងរបស់អ្នក ហើយជឿជាក់ រាល់ពាក្យសម្ដី ដែលគេបាននិយាយ។ អ្នកបានជឿជាក់ យ៉ាងខ្លាំង លើអំណាចនៃ សេចក្តីស្រលាញ់ ដោយគ្មានការសង្ស័យ ណាមួយ អាចធ្វើឲ្យអ្នកឈប់ និងគិតដោយប្រុងប្រយ័ត្ន បន្តិចឡើយ។ ២. ក្លាយជាគូស្នេហ៍     នៅក្នុងដំណាក់កាលនេះ សេចក្តីស្រលាញ់ បានកើនឡើងយ៉ាងខ្លាំង។ អ្នកបានស្គាល់ចិត្តគ្នា ច្រើនជាងមុន ហើយវត្តមានរបស់អ្នក ចាប់ផ្តើមមានឥទ្ធិពល លើគ្រប់ទិដ្ឋភាពទាំងអស់ នៃជីវិតរបស់ដៃគូអ្នក។ វាគឺជាពេលវេលា នៃការរួបរួមគ្នា និងសប្បាយរីករាយ។ បន្ទាប់ពីឆ្លងកាត់ បានច្រើនខែ ឬឆ្នាំ អ្នកជឿជាក់ថា អ្នកបានរកឃើញមនុស្សពិតប្រាកដម្នាក់ ដែលអាចដើរលើផ្លូវ ជីវិតជាមួយអ្នកបានហើយ។ ៣. ស្គាល់ចិត្តគ្នាច្បាស់     វាគឺជាអំឡុងពេលវេលាមួយ ដែលក្តីសង្ឃឹមរបស់អ្នក ត្រូវបានរសាត់ចេញទៅ។ អ្នកចាប់ផ្ដើមស្គាល់​ ដៃគូកាន់តែច្បាស់ ដឹងរាល់អត្ថន័យ នៃកាយវិការរបស់គេ និងដឹងពីអ្វីដែល គេកំពុងគិត។ ដំណាក់កាលនេះ គូស្នេហ៍ភាគច្រើនមិនអាច​ ឆ្លងផុត ព្រោះពួកគេចាប់ផ្ដើម មើលឃើញបញ្ហានានា ដែលធ្វើឲ្យពួកគេលែង មានអារម្មណ៍ជាមួយគ្នា និងរស់នៅជាមួយគ្នា តទៀតលែងបាន។

    ដំណាក់កាលស្នេហា ទាំងអស់មនុស្សភាគច្រើន មិនអាចឆ្លងផុត ដំណាក់កាលទី៣

    No comments:

    Post a Comment