ក្នុងរាងកាយរបស់មនុស្សគ្រប់គ្នាគឺ ត្រូវបានបំពេញដោយជាតិទឹកចន្លោះពី ៥០ ទៅ ៧០%។ ជាងនេះទៅទៀត រាងកាយមនុស្សនឹងត្រូវការទឹកបន្ថែមទៀត ដើម្បីរក្សាបាននូវភាពសកម្មពេញមួយថ្ងៃ។ ដូច្នេះហើយការទទួលទានទឹក ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅ។ ថ្ងៃនេះក្រុមការងារបែកធ្លាយ ចង់បង្ហាញនូវ វិធីផឹកទឹកដែលត្រូវតាមក្បួនខ្នាត ដើម្បីអភិវឌ្ឍន៍សុខភាពរបស់អ្នកអោយកាន់តែប្រសើរឡើង។ 1. វាមានភាពប្រសើរណាស់ក្នុងការអង្គុយ ទទួលទានទឹកជាជាងការឈរ។ 2. អ្នកគប្បីផឹកវាសន្សឹមៗ ហើយចៀសវាងអោយបានការលឺសម្លេងខ្លាំងៗ នៅពេលផឹកទឹកចូល។ 3. អ្នកត្រូវផឹកទឹកដែលមានសីតុណ្ហភាពធម្មតា ឬទឹកត្រជាក់ ជាជាងការដែលទទួលទានទឹកកក។ 4. អ្នកគប្បីផឹកទឹកនៅពេលដែលអ្នកស្រេក នោះអ្នកនឹងផឹកទឹកក្នុងបរិមាណត្រឹមត្រូវ ដើម្បីសុខភាពរាងកាយអ្នក។ 5. អ្នកត្រូវឈប់ផឹកភ្លាម នៅពេលដែលអ្នកឆ្អែតខ្លាំង ព្រោះថា នេះជាសញ្ញាណមួយដាស់អោយដឹងថា រាងកាយអ្នកមិនត្រូវការបន្ថែមជាតិទឹក នៅពេលនេះទៀតទេ។ 6. ពណ៌ទឹកនោមបង្ហាញប្រាប់ពី កម្រិតជាតិទឹក ដែលអ្នកទទួលទាន មានន័យថា ប្រសិនជាទឹកនោមអ្នកមានពណ៌លឿងក្រម៉ៅ នោះអ្នកត្រូវការទទួលទានទឹកបន្ថែមទើបបាន។ 7. ចន្លោះពេលដែលត្រឹមត្រូវ ក្នុងការទទួលទានទឹកនោះ គប្បីធ្វើឡើងចន្លោះពេល ១ម៉ោងកន្លះ ទៅ ២ម៉ោង ម្តង។ 8. ការពិតទៅ ការដែលទទួលទានទឹក ខណៈពេលបរិភោគអាហារនោះ ជារឿងត្រឹមត្រូវ គប្បីអនុវត្ត ជាជាងការដែលទទួលទានទឹកភ្លាមៗក្រោយបញ្ចប់ការបរិភោគ។ 9. ប្រសិនជាអ្នក មានអារម្មណ៍ថា ស្រេកទឹកខ្លាំងនោះ អ្នកគប្បីទទួលទានទឹកផ្លែឈើស្រស់ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹក, ទឹកដោះគោ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ ព្រោះថា ទឹកទាំង ២ ប្រភេទនេះ អាចផ្តល់ជាតិទឹកគ្រប់គ្រាន់ ដើម្បីការស្រេកខ្លាំង៕
No comments:
Post a Comment