តើមុនក្បាលខ្មៅ តែងតែតាមរំខានដល់អ្នកមែនទេ? ចង់កំចាត់វាណាស់មែនទេ? អស់បារម្ភ, វិធីទាំង ២ ខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន៖ - វិធីទី ១ គ្រឿងផ្សំ៖ ម៉្សៅអង្ករ ២ ស្លាបព្រាបាយ អំបិលម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ ម្ស៉ៅកាហ្វេ ១ ស្លាបព្រាបាយ ក្រូចឆ្មារ ១ ចំហៀងផ្លែ វិធីធ្វើ៖ លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នាអោយសព្វ ទុកមួយឡែក។ ស្ទីមមុខរបស់អ្នកជាមុនសិនប្រមាណជា ២-៣ នាទី ដើម្បីអោយរន្ធញើសបើក។ យកល្បាយដែលលាយរួចនោះ មកដុសលើមុខរយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់មកលាងមុខរបស់អ្នកចេញជាមួយទឹកត្រជាក់។ - វិធីទី ២ គ្រឿងផ្សំ៖ ស៊ុតយកតែចំណែកពណ៌ស ក្រូចឆ្មារ ១ ចំហៀង ក្រដាសជូតមាត់ វិធីធ្វើ៖ គោះស៊ុតយកតែចំណែកពណ៌ស ច្របាច់ក្រូចឆ្មារចូល។ ក្រឡុកបញ្ជូលគ្នាអោយសព្វ ទុកមួយឡែកសិន។ ស្ទីមមុខរបស់អ្នកប្រមាណជា ២-៣នាទី ដើម្បីអោយរន្ធញើសបើក។ លាបល្បាយដែលមានលាយរួចជាស្រេចទៅលើច្រមុះ រឺកន្លែងដែលសំបូរមុនក្បាលខ្មៅ។ យកក្រដាសជូតមាត់បិតទៅលើច្រមុះ រួចហើយលាបល្បាយនោះស្តើងៗពីលើក្រដាសបន្តទៀត។ ទុកចោលអោយក្រដាសស្ងួតល្អ។ បកក្រដាសចេញពីច្រមុះ ពេលនោះអ្នកនឹងឃើញមុនក្បាលខ្មៅចេញមកតាមក្រដាស។ ជ្រើសរើសវិធីមួយណាក៏បាន តាមដែលអ្នកចង់សាកល្បង ហើយអនុវត្តន៍វានៅពេលយប់មុនពេលងូតទឹកចូលគេង៕
No comments:
Post a Comment