• Breaking News

    daily share

    Friday, January 27, 2017

    វិធី​ធ្វើ​ក្រែម​លាប​មុខពេល​យ​ប់​ បែប​ធម្មជាតិ​​ពិតៗ!!!

    '

    ក្នុង​ស​ម័​យ​ទំនើ​ប​នេះ​ បើ​ទោះ​ជា​ស្បែក​របស់​អ្នក​មិនសូវ​ជាប់​ធូលី​ដី ​ខ្លាច​ការ​បំផ្លាញ​ពី​កម្តៅ ​ព្រះអាទិត្យ​ដោយសារ​ មាន​ឡេ​ការពារ​ក៏ដោយ​ក៏​អ្នក​ត្រូវ​ទទួលស្គាល់ថា​ ស្បែក​អ្នកទទួលបាន​អារម្មណ៍​ស្ត្រេ​ស​ពី​អ្នក ​ដែល​ប​ណ្តា​លអោយស្បែក​របស់​អ្នក​បាត់បង់​ភាពស្រស់ស្អាត ​និង​តឹង​ណែន​ផងដែរ​។ ការ​ប្រើប្រាស់​ផលិតផល​ដែលមាន​លាយ​សារ​ជាតិគីមី​ច្រើន​ អាចជា​​ហា​និភ័យ​សម្រាប់​ស្បែក​របស់​អ្នក​នៅ​ថ្ងៃ​បន្ទា​ប់។ ដូច​នេះ​តោះ​រៀ​ន​ធ្វើ​ក្រែ​ម​លាបមុខ​បែប​ធម្មជាតិ​ទាំងអស់គ្នា​។ ៙ ក្រែម​លាបមុខ​ផ្សំ​ឡើង​ពី​ផ្លែ​ប៉ោម​ ៖​ - ​​សារៈ​ប្រយោជន៍ ៖ ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​វីតាមីន A B C​ បេតា​ខា​រ៉ូ​ទីន​ ​ព្រម​ទាំង​ពោរ​ពេញ​ទៅ​ដោយ​សារជាតិ​ប្រឆាំងនឹង​មេរោគ​ ដើម្បី​ជួយ​អោយ​ស្បែក​មាន​សភាព​ភ្លឺ​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ​។​ ​​វិធី​ធ្វើ​ និង​គ្រឿង​ផ្សំ​ ៖​ ​* ​សូម​កាត់​ផ្លែ​ប៉ោម​ខៀវ​ជា​២​ រួច​យក​គ្រាប់​វា​ហាន់​អោយ​តូច ​រឺ​ម៉ត់​ជាង​សភាព​ដើម ​រួច​យក​វា​ទៅ​ក្រឡុក​នឹង​ម៉ាស៊ីន​ទឹកក្រឡុក​ដោយ​បន្ថែម​ប្រេង​អូ​លីវ​២​ស្លាបព្រា​បាយ​ ទៅក្នុង​នោះ​រហូតដល់​ វា​ក្រឡុក​ចូល​គ្នា​សព្វ​សាច់​។​ ​ ​* សូម​ចាក់​វា​ទៅក្នុង​ឆ្នាំង​ស្អាត​មួយ​រួច​កូរ​វា​ជាមួយ​សីតុណ្ហភាព​ក្តៅ​ល្មម​រហូតដល់​ល្បាយ​មាន​សភាព​ក្តៅ​ឧ​ណ្ឌៗ​។ ​បន្ទាប់មក​យក​វា​ចេញពី​​ឆ្នាំង​ហើយ​ទុក​វា​នៅ​ចាន​អោយ​ត្រជាក់​។​ ​ * បន្ទាប់ពី​ល្បាយ​ត្រជាក់​ហើយ​ សូម​ចាក់ទឹក​កុលាប (rose water)​ ​២​ស្លាបព្រា​​​។ ​ជាង​នេះ​ទៅទៀត​ប្រសិនជា​អ្នក​មាន​ជួប​បញ្ហា​ស្បែក​ដូចជា ​មុន​នោះ​សូម​បន្ថែម​ទឹក​ឃ្មុំ​, រ​មៀត​ រឺ​ម្សៅ​ឈើអែម ​បន្ថែម​ទៅក្នុង​ល្បាយ​នោះ​បាន​ផងដែរ​។​ ​ ​វិធី​រក្សាទុក​ ៖​ - ​ដើម្បី​អោយ​វា​ក្លាយទៅជា​ក្រែម​លាប​ស្បែក​អ្នក​ត្រូវ ​៖​ ​១. សូម​យក​ល្បាយ​ទុកដាក់​ក្នុង​ប្រអប់​ណាមួយ​ ដែល​ស្អាត ​ហើយ​ស្តុក​វា ​នៅក្នុង​ទូរ​ទឹកកក​របស់​អ្នក។​ ​២. ល្បាយ​នេះ​នឹង​ត្រូវការ​រយៈពេ​ល​១​សប្តាហ៍ ​ដើម្បី​ក្លាយទៅជា​ក្រែម​លាបមុខ​។​ ​ ​វិធី​លាប​ ៖ - ដំបូង​សូម​លាង​សម្អាត​ផ្ទៃមុខ​អោយបាន​ស្អាត​ ហើយ​ជូត​អោយ​ស្ងួត​សិន​ សឹម​លាប​ក្រែ​ម​លាបមុខ​ធម្មជាតិ​នេះ។​ ​- ​សូម​លាប​ទុក​រយៈពេល​១០​នាទី​ មុន​ចូល​គេង ​ដើម្បី​អោយ​ក្រែមជ្រាប​ចូល​ស្បែក​បាន​ល្អ​ចៀសវាង​ក្នុងការ​ត្រូវបាន​ជូត​ចេញ​ដោយសារតែ​ការ​ត្រដុស​ស្បែក​នឹង​ស្រោម​ខ្នើយ​។​ - សូម​លាង​សម្អាត​មុខ​នៅ​ព្រឹក​បន្ទាប់​ជាមួយ​ទឹក​ត្រជាក់​ និង​ហ្វូម​លាងមុ​ខជាធម្មតា​៕ 

    វិធី​ធ្វើ​ក្រែម​លាប​មុខពេល​យ​ប់​ បែប​ធម្មជាតិ​​ពិតៗ!!!

    No comments:

    Post a Comment