ក្រដាសប្រាក់២ដុល្លារអាមេរិក អាចចាត់ទុកជាក្រដាសប្រាក់មួយដ៏កម្រ មិនថាក្នុងប្រទេសកម្ពុជាយើង ឬ ក៏នៅប្រទេសដទៃនោះទេ ។ លុយក្រដាស២ដុល្លារនេះ ត្រូវបានប្រជាជនយើងខ្លះចាត់ទុកជាលុយសំណាង ដែលពេលទៅដូរនៅទីផ្សារ ក្រដាស២ដុល្លារអាមេរិកនេះ អាចមានតម្លៃដល់ខ្ទង់ ១០០០០រៀល ឯណោះ ។ សំណួរតើហេតុអ្វីបានជាក្រដាស២ដុល្លារនេះមានតម្លៃ និង កម្រដល់ថ្នាក់នេះ ? ដើមឡើយ នៅឆ្នាំ ១៨៦២ ជាឆ្នាំដែលក្រដាសប្រាក់២ដុល្លារនេះបានបោះពុម្ពជាលើកដំបូងព្រមគ្នាជាមួយក្រដាសប្រាក់១ដុល្លារផងដែរ តែកាលនោះគេបានបោះពុម្ពច្រើនតែក្រដាស១ដុល្លារប៉ុណ្ណោះ ពីព្រោះជំនាន់នោះ ប្រជាជនទូទៅអាចរកប្រាក់បានតិចជាង១៥ដុល្លារក្នុង១ខែប៉ុណ្ណោះ ដូច្នោះការបោះពុម្ពលុយក្រដាស២ដុល្លារនេះ គឺ មានចំនួនតិចណាស់ ។ ក្រោយមកពេលដែលមានវិបត្តិសេដ្ឋកិច្ច ទ្រព្យសម្បត្តិកាន់ថយ ដែលក្រដាស២ដុល្លារក៏កាន់តែចាកឆ្ងាយពីចរន្តដោះដូរសាច់ប្រាក់ ។ ក្រោយមកពេលដែលសហរដ្ឋអាមេរិកមានស្ថានភាពល្អឡើងវិញលុយក្រដាស២ដុល្លារនេះចាប់ផ្ដើមកើនតម្លៃឡើងវិញដោយសារអ្នកនយោបាយចាប់ផ្ដើមចែកក្រដាស២ដុល្លារនេះទៅអោយប្រជាជនជាថ្នូរក្នុងការបោះឆ្នោតដល់ខ្លួន ។ ឬក៏និយាយបែបផ្សេងក្រដាសប្រាក់២ដុល្លារនេះត្រូវបានគេចាត់ទុកជាលុយដ៏សាកសមក្នុងការផ្ដល់ការកាដូអោយគ្នាទៅវិញទៅមក នាពិធីបុណ្យ ឬ កម្មវិធីអ្វីមួយ ជាពិសេសក្រដាស២ដុល្លារនេះត្រូវបានគេជំរុញអោយប្រើប្រាស់ក្នុងការផ្ដល់ថ្លៃទឹកតែជូនអ្នកបម្រើការនានា ព្រោះវាមើលទៅសមរម្យនឹងមានតម្លៃជាង១ដុល្លារ ។ ដោយសារតែហេតុនេះហើយ លុយក្រដាស២ដុល្លារត្រូវបានប្រជាជនចាត់ទុកជាក្រដាសសំណាង ដល់ ខ្លួន ។ និយាយដោយខ្លីឡើងវិញ មូលហេតុដែលក្រដាសប្រាក់២ដុល្លារ មានសូវមានចរាចរណ៍ក្នុងទីផ្សារព្រោះ ៖ -ការបោះពុម្ពដំបូងមានចំនួនតិច -ប្រជាជនកាលនោះមិនសូវប្រើប្រាស់ក្រដាសប្រាក់២ដុល្លារនេះ -ក្រដាស២ដុល្លារនេះ ត្រូវបានគេជូនគ្នាទៅវិញទៅមកក្នុងបរិបទដូចជា កាដូក្នុងកម្មវិធីអ្វីមួយ ឬ ជាលុយទឹកតែដ៏សមរម្យបំផុតមួយបែប -លុយមានតិចស្រាប់ => ប្រជាជនគិតថាជាលុយសំណាង => មិនសូវប្រើប្រាស់ => តម្លៃរបស់វាកើនឡើង
No comments:
Post a Comment