ដើម្បីបញ្ឈប់សក់ជ្រុះ អ្នកអាចសាកល្បងជាមួយនឹង រូបមន្តដូចខាងក្រោម៖ - ខ្ទឹមបារាំង និង ខ្ទឹមស ខ្ទឹមបារាំង និង ខ្ទឹមសជាប្រភពសំបូរទៅដោយជាតិ sulphur ហើយវាអាចជួយបណ្តុះសក់ផងដែរ។ របៀបប្រើខ្ទឹមបារាំង អ្នកត្រូវចិញ្ច្រាំងវាអោយម៉ត់ ហើយច្របាច់យកទឹករបស់វា។ ធ្វើការម៉ាស្សាទៅលើស្បែកក្បាលជាមួយទឹកវា ទុកចោលអោយស្ងួត សឹមកក់សក់ចេញជ្រើសរើសប្រភេទ mild shampoo។ អ្នកក៏អាចយកទឹកខ្ទឹមបារាំងលាយជាមួយទឹកឃ្មុំធ្វើជាម៉ាសសក់ក៏បានដែរ។ ចំណែកឯវិធីប្រើខ្ទឹមសវិញ អ្នកអាចយកវាទៅកំដៅជាមួយប្រេងដូង។ ចិញ្ច្រាំខ្ទឹមស រឺហាន់ជាចំណិតស្តើង ដាក់ចូលទៅក្នុងប្រេងដូង លៃល្មមលាបសព្វស្បែកក្បាល។ ធ្វើការម៉ាស្សាស្បែកក្បាលជាមួយប្រេង (ទុកអោយត្រជាក់)។ ធ្វើវិធីនេះ ២ រឺ ៣ដងក្នុងមួយសប្តាហ៕
No comments:
Post a Comment