យប់ថ្ងៃមួយមានប្តីប្រពន្ធមួយគូបានមើលទូរទស្សន៍ជុំគ្នា។ ប្រពន្ធក្រឡែកមើលម៉ោងហាក់ដូចជាយប់ណាស់ទៅហើយ នាងក៏បាននិយាយទៅកាន់ប្តីរបស់គាត់ថា, «អូនអស់កំលាំងខ្លាំងណាស់ ហើយនេះក៏យប់ណាស់ដែរ។ អូនគិតថាអូនចូលគេងមុនហើយណាបង»។ ប្តីងក់ក្បាល....! នាងបានដើរទៅផ្ទះបាយ ដើម្បីធ្វើសាំងវ៉ិចសំរាប់អាហារថ្ងៃត្រង់ស្អែក។ ប្រមូលចានលាង, រៀបចំបន្លែសំរាប់ចំអិនព្រឹកស្អែក, ចាក់ស្ករចូលទៅក្នុងប្រអប់, ដាក់ស្លាប់ព្រា និងចាននៅលើតុ ហើយចាប់ផ្តើមឆុងកាហ្វេដាក់ក្នុងប៉ាន់សំរាប់ព្រឹកស្អែក។ បន្ទាប់មកនាងអ៊ុតសំលៀកបំពាក់ និង ដេរឡេវដែលរលុងៗ។ នាងប្រមូលរបស់លេងដែលនៅរប៉ាតរប៉ាយលើតុដាក់តាមកន្លែង និងរៀបចំរបស់របរដែលរញ៉េរញ៉ៃដាក់អោយមានរបៀបរៀបរយ។ នាងប្រមូលសំរាមយកទៅបោះចោល ហើយកន្សែងដែលសើមដាក់ហាល។ នាងស្ងាប់មាត់យ៉ាងធំ និងតម្រង់ចង្កេះរបស់នាង ហើយបំរុងដើរទៅបន្ទប់គេង។ ប្តីរបស់នាងបានស្រែកសួរនាង, «អូនចូលមិនទាន់ចូលគេងទេ? បងស្មានតែអូនគេងលក់បាត់ហើយ»។ នាងឆ្លើយតបវិញថា, «ខ្ញុំកំពុងដើរទៅគេង»។ នាងដើរទៅពិនិត្យទ្វារថាតើបានចាក់សោរជាប់ហើយរឺនៅ? បន្ទាប់មកនាងដើរទៅមើលនៅក្នុងបន្ទប់កូនរបស់នាង។ នាងដើរទៅបិទភ្លើង និង ទាញភួយដណ្តប់អោយកូនៗរបស់នាង។ បន្ទាប់មកនាងងាកមកនិយាយជាមួយកូនរបស់នាងម្នាក់ ដែលមិនទាន់ចូលគេង ព្រោះធ្វើ Homework មិនទាន់រួច។ ចុងក្រោយនាងដើរទៅបន្ទប់គេងរបស់នាង ហើយរៀបចំសម្លៀកបំពាក់អោយប្តីរបស់នាង និង នាងដើម្បីទៅធ្វើការនៅព្រឹកស្អែក។ ប្តីរបស់នាងបិទទូរទស្សន៍ ហើយនិយាយតែម្នាក់ឯងថា, «ងងុយគេងណាស់ ទៅគេងហើយ!!!» គាត់ដើរទៅដល់បន្ទប់គេង បន្ទាប់មកទំលាក់ខ្លួនគេងនៅលើគ្រែ ហើយគេងលក់យ៉ាងលឿន, ស្របពេលដែលប្រពន្ធរបស់គាត់កំពុងតែ រៀបចំខោអាវអោយគាត់សំរាប់ព្រឹកស្អែក។
No comments:
Post a Comment